khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ប្រជុំផ្ទៃក្នុងក្រុម
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រុម​សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ដឹកនាំដោយ ឯកឧត្ត ម៉ាន់ ឈឿន អនុប្រធានក្រុមភូមិភាគទី១ លោកជំទាវ មុំ សណ្ដាប់ សមាជិកាក្រុមនិងឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា ដើម្បីពិភាក្សាការងារ និងរៀបចំឯកសារដឹកនាំក្រុមគ្រូពេទ្យចុះតាមមូលដ្ឋាន រួមមាន៖
    ១.ការកំណត់កាលបរិច្ឆេទ និងទីកន្លែងសម្រាប់ត្រៀមរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ តាមមូលដ្ឋាន ក្នុងរាជធានីភ្នំពេញ។
    ២.ពិនិត្យ និងពិភាក្សាលើផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៥
    ៣.បញ្ហាផ្សេងៗ។

    កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា វេលាម៉ោង ០៨:៣០នាទី…។
    ប្រភព៖ ការិយាល័យអមក្រុមភូមិភាគទី១។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត